មជ្ឈមណ្ឌល​វិបស្សនា​កម្ពុជា «ធម្មលដ្ឋិកា»

«ធម្មលដ្ឋិកា» ដែលមានន័យថា «ឈើច្រត់ធម៌» ស្ថិតនៅភ្នំទ្រុងមាន់ ក្នុងឃុំក្រពើជើង ស្រុកភ្នំសំពៅ ខេត្ត​បាត់ដំបង នាភាគពាយព្យ​នៃ​ប្រទេស​កម្ពុជា។ មជ្ឈមណ្ឌល​នេះស្ថិត​ក្នុងតំបន់​ជនបទ​មួយ មានចម្ងាយ​ប្រមាណ ១៨គម ពី​ក្រុងបាត់ដំបង តាមផ្លូវជាតិលេខ ៥៧ ហើយ​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ប្រមាណជាង ៤ ហិចតា ព័ទ្ធជុំវិញ​ភ្នំ​ទ្រុងមាន់។ មជ្ឈមណ្ឌលចាប់ដំណើរការតាំងពីខែមករា ឆ្នាំ ២០០៤ មក។

ធម្មសាល​នៃ​មជ្ឈមណ្ឌលអាចទទួលសិស្សបាន​លើស​ពី ១៨០ នាក់ ហើយ​មជ្ឈមណ្ឌល​អាច​ទទួល​សិស្ស​ឲ្យ​ស្នាក់អាស្រ័យ​បាន​ចំនួន ១៥០ រូប។ ក្នុងពេលបច្ចុប្បន្ន ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលបើកវគ្គសិក្សា ១០ថ្ងៃ, សតិបដ្ឋាន, ២០ថ្ងៃ, ៣០ថ្ងៃ, ៣ថ្ងៃ និង វគ្គកុមារ។

អាសយដ្ឋាន៖ ភ្នំទ្រុងមាន់, ផ្លូវជាតិ​លេខ ៥៧, បាត់ដំបង, កម្ពុជា
ទូរសព្ទ៖ ០៩២ ៩៣១ ៦៤៧
អ៊ីមែល៖ [email protected]
វិបសៃ៖ www.latthika.dhamma.org