មជ្ឈមណ្ឌល​វិបស្សនា​កម្ពុជា «ធម្មលដ្ឋិកា»

«ធម្មលដ្ឋិកា» ដែលមានន័យថា «ឈើច្រត់ធម៌» ស្ថិតនៅភ្នំទ្រុងមាន់ ក្នុងឃុំក្រពើជើង ស្រុកភ្នំសំពៅ ខេត្ត​បាត់ដំបង នាភាគពាយព្យ​នៃ​ប្រទេស​កម្ពុជា។ មជ្ឈមណ្ឌល​នេះស្ថិត​ក្នុងតំបន់​ជនបទ​មួយ មានចម្ងាយ​ប្រមាណ ១៨គម ពី​ក្រុងបាត់ដំបង តាមផ្លូវជាតិលេខ ៥៧ ហើយ​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ ៣,៩ ហិចតា ព័ទ្ធជុំវិញ​ភ្នំ​ទ្រុងមាន់។ ចាប់តាំងពីខែមករា ឆ្នាំ ២០០៤ មក វិបស្សនា​បានរីកសាយ​ជាថ្មី​ម្ដងទៀត​នៅក្នុង​ប្រទេសកម្ពុជា ដោយមជ្ឈមណ្ឌលបានបើកវគ្គសិក្សាសម្រាប់សិស្សជាតិខ្មែរ និង បរទេស ទាំងព្រះសង្ឃ ទាំងគ្រហស្ថ។

ធម្មសាល​នៃ​មជ្ឈមណ្ឌលអាចទទួលសិស្សបាន​លើស​ពី ១៨០ នាក់ ហើយ​មជ្ឈមណ្ឌល​អាច​ទទួល​សិស្ស​ឲ្យ​ស្នាក់អាស្រ័យ​បាន​ចំនួន ១៥២ រូប (ព្រះសង្ឃ ១៤ អង្គ, សិស្សប្រុស ៤២ នាក់ និង សិស្សស្រី ៩៤ នាក់)។ ក្នុងពេលបច្ចុប្បន្ន ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលបើកវគ្គសិក្សា ១០ថ្ងៃ, សតិបដ្ឋាន, ២០ថ្ងៃ, ៣០ថ្ងៃ, ៣ថ្ងៃ និង វគ្គកុមារ។ វគ្គ​ទាំងអស់​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​គ្រូជំនួយ​ជា​ជនជាតិ​ខ្មែរ មាន​ភេទ​ជា​ព្រះសង្ឃ និង គ្រហស្ថ នៅក្នុង​ប្រទេស និង មក​ពី​អឺរ៉ុប និង សហរដ្ឋ​អាមេរិក ព្រមទាំង​ពេលខ្លះ​មាន​គ្រូ​ជាតិ​បរទេស​ផងដែរ។

អាសយដ្ឋាន៖ ភ្នំទ្រុងមាន់, ផ្លូវជាតិ​លេខ ៥៧, បាត់ដំបង, កម្ពុជា
ទូរសព្ទ៖ ០៩២ ៩៣១ ៦៤៧
អ៊ីមែល៖ [email protected]
វិបសៃ៖ www.latthika.dhamma.org

ការិយាល័យ​កណ្ដាល​នៅ​ភ្នំពេញ​នៃ​អង្គការ​វិបស្សនា​កម្ពុជា (អ.វ.ក) (សម្រាប់​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ)
អាសយដ្ឋាន៖ ផ្ទះលេខ ៧០, ផ្លូវលេខ ១៣, បុរីពិភពថ្មីចំការដូង, សង្កាត់ដង្កោ, ខណ្ឌដង្កោ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
លេខទូរសព្ទទំនាក់ទំនង៖ ០៩២ ៨០៣ ៤០៦
អ៊ីមែល៖ [email protected]
វិបសៃ៖ www.kh.dhamma.org