ពាក្យសុំ​ចូលរួម​វគ្គសិក្សា

សិស្ស​ត្រូវតែ​ដាក់​ពាក្យសុំ​កន្លែង​មួយ​នៅ​ក្នុង​វគ្គសិក្សា​ដែល​ពួកគេ​ចង់​ចូលរួម។

វគ្គសិក្សានឹងចាប់ផ្ដើមនៅពេលព្រលប់ថ្ងៃដំបូងលើតារាងពេលនៃវគ្គសិក្សា ហើយបញ្ចប់នៅព្រឹកព្រហាមនៃថ្ងៃចុងក្រោយលើតារាងពេល។

ដើម្បី​ស្នើសុំ​ចូលរួម​វគ្គសិក្សា​មួយ សូម​ចុច​លើ​តំណ​ខាងក្រោម។

1. សូម​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​សេចក្តីណែនាំ​អំពី​បច្ចេកទេស និង ច្បាប់​វិន័យ ដែល​អ្នក​នឹង​ត្រូវ​បាន​ស្នើសុំ​ឲ្យ​គោរព​តាម ក្នុង​អំឡុងពេល​នៃ​វគ្គសិក្សា​របស់​អ្នក។

2. សូម​បំពេញ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ទម្រង់​បែបបទ​ពាក្យសុំ​នេះ​ឲ្យ​បាន​ពេញលេញ​ទាំងស្រុង ហើយ​ប្រគល់​វា។ អ្នក​ត្រូវការ​ពាក្យសុំ​មួយ​ដើម្បី​ចុះបញ្ជី​សម្រាប់​គ្រប់​វគ្គសិក្សា​ទាំងអស់។

3. សូម​រង់ចាំ​ការជូនដំណឹង។ ការឆ្លើយតប​ទាំងអស់​នឹង​ធ្វើ​ឡើង​តាម​អ៊ីមែល បើ​អ្នក​ផ្តល់​អាសយដ្ឋាន​អ៊ីមែល​ក្នុង​ពាក្យសុំ​របស់​អ្នក។ វា​អាច​ត្រូវការ​ដល់​ទៅ​ពីរ​សប្ដាហ៍ ទើប​ទទួល​ការជូនដំណឹង។

4. បើ​ពាក្យសុំ​របស់​អ្នក​ត្រូវ​បាន​យល់ព្រម​ទទួល នោះ​យើង​តម្រូវ​ឲ្យ​អ្នក​បញ្ជាក់​ថា អ្នក​នឹង​ចូលរួម ដើម្បី​ធានា​ឲ្យ​មាន​កន្លែង​របស់​អ្នក​ក្នុង​វគ្គសិក្សា។

ដើម្បី​ស្នើសុំ​ចូលរួម​វគ្គសិក្សា​មួយ សូម​ចុច​ ទីនេះ