ពីរាជធានីភ្នំពេញ៖
មជ្ឈមណ្ឌលធម្មលដ្ឋិកា ស្ថិតក្នុងខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណ ២៩០គីឡូម៉ែត្រ ភាគពាយព្យនៃរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ៥ និង ប្រហែល ១៨គីឡូម៉ែត្រ ពីទីក្រុងបាត់ដំបង តាមផ្លូវជាតិលេខ ៥៧។
ពីភ្នំពេញ រថយន្តក្រុងនឹងនាំអ្នកទៅដល់មជ្ឈមណ្ឌលតែម្ដង ក្នុងតម្លៃប្រមាណ ៣០ ០០០ រៀល។ សូមហៅទូរសព្ទទៅលេខ ០១២ ៤០០ ៤៤១ ដើម្បីទទួលព័ត៌មានបន្ថែម។
សម្រាប់សិស្សចូលរួមវគ្គសិក្សា៖ ត្រូវមកដល់មជ្ឈមណ្ឌលនៅថ្ងៃបើកវគ្គ (ថ្ងៃ០) ដោយធ្វើដំណើរតាមរយៈក្រុមហ៊ុន រិទ្ធិ មុនី ដឹកអ្នកដំណើរ។
សម្រាប់សិស្សបម្រើក្នុងវគ្គសិក្សា៖ ត្រូវទមកដល់មជ្ឈមណ្ឌលមួយថ្ងៃ មុនថ្ងៃបើកវគ្គសិក្សា (១ថ្ងៃ មុនថ្ងៃ០) ដោយធ្វើដំណើរតាមរយៈក្រុមហ៊ុន រិទ្ធិ មុនី ដឹកអ្នកដំណើរ។ សូមបញ្ជាក់ប្រាប់គេថា យើងជាសិស្សវិបស្សនា ត្រូវចុះនៅខ្លោងទ្វារចូលទៅភ្នំទ្រុងមាន់ ហើយតម្លៃសំបុត្រ ៣០ ០០០ រៀល, តម្លៃនេះសម្រាប់តែសិស្សវិបស្សនាប៉ុណ្ណោះ។
ពីក្រុងសៀមរាប៖
ក្រុងបាត់ដំបងមានចម្ងាយប្រមាណ ១៧០ គីឡូម៉ែត្រ ពីក្រុងសៀមរាប។ មធ្យោបាយធ្វើដំណើរជាទូទៅគឺតាមរថយន្តក្រុងឆ្លងខេត្ត ឬក៏តាមរថយន្តឈ្នួលឯកជន។ សោហ៊ុយធ្វើដំណើរគឺប្រមាណ ៣ម៉ឺនរៀល តាមរថយន្តក្រុងឆ្លងខេត្ត និងប្រហែល ៣០ម៉ឺនរៀល តាមរថយន្តឈ្នួលឯកជន (តម្លៃឈ្នួលក្នុងមួយឡាន ដែលអ្នកអាចចែកគ្នាចេញបាន បើអ្នកធ្វើដំណើររួមគ្នាក្នុងឡានតែមួយ)។
ពីក្រុងបាត់ដំបង៖
មជ្ឈមណ្ឌលធម្មលដ្ឋិកា មានចម្ងាយប្រមាណ ១៨គីឡូម៉ែត្រ ពីទីប្រជុំជនក្នុងក្រុងបាត់ដំបង។ បើធ្វើដំណើរតាមម៉ូតូឌុប ឬ រម៉កកង់បី គឺចំណាយសោហ៊ុយប្រមាណ ២ម៉ឺនរៀល។ សូមប្រាប់អ្នកបើកបរឲ្យដឹកអ្នកទៅមជ្ឈមណ្ឌលវិបស្សនា នៅភ្នំទ្រុងមាន់ ហួសភ្នំសំពៅ ប្រហែល ១គីឡូម៉ែត្រ។