មជ្ឈមណ្ឌលវិបស្សនាកម្មដ្ឋាន ធម្មលដ្ឋិកា
*****
ក្នុងធម្មសិក្សាសមាធិនេះ អ្នកត្រូវយល់ព្រមគោរពតាមសិក្ខាបទទាំងអស់ខាងក្រោម ព្រោះសិក្ខាបទទាំងនេះ នឹងផ្តល់នូវមូលដ្ឋានគ្រឹះ ក្នុងការបតិបត្តិរបស់ខ្លួន ព្រមទាំងផ្តល់នូវកម្លាំងចិត្តដល់អ្នកផងដែរ។
១- ខ្ញុំវៀរចាកការសម្លាប់សត្វ៖ ខ្ញុំសន្យាសាកល្បងថែរក្សាសព្វសត្វដោយមេត្តា ហើយមិន សម្លាប់ ឬធ្វើបាបវាតាមរបៀបណាមួយឡើយ។
២- ខ្ញុំវៀរចាកការលួចទ្រព្យរបស់អ្នកដទៃ៖ ខ្ញុំសន្យាយកតែរបស់ណាដែលគេបានឲមកខ្ញុំ ហើយមិនយករបស់អ្វីដែលជារបស់អ្នកឯទៀតដោយគ្មានការអនុញ្ញាតពីម្ចាស់គេឡើយ។
៣- ខ្ញុំវៀរចាកជិវិតរស់នៅមិនត្រឹមត្រូវមួយ៖ ខ្ញុំសន្យាចាត់ទុកក្មេងប្រុសនិងស្រីឯទៀតដូចជាបងប្អូនប្រុសស្រីបង្តើត ឬក៏មិត្តប្រសើរបំផុតរបស់ខ្ញុំ។
៤- ខ្ញុំវៀរចាកការពោលពាក្យកុហក ពាក្យទ្រគោះ ពាក្យញុះញង់ ។ល។ ដែលធ្វើឲអ្នកឯទៀតរងទុក្ខ៖ ខ្ញុំសន្យានិយាយពាក្យពិត ពាក្យពីរោះនិងគួរសម ហើយមិននិយាយកុហក ឬនិយាយពាក្យអ្វីដែលធ្វើឲគេឈឺចាប់ ចំពោះជនណា ឬ អំពីជនណាម្នាក់ឡើយ។
៥- ខ្ញុំវៀរចាកការសេពសោយគ្រឿងញៀន គ្រឿងស្រវឹងគ្រប់យ៉ាង៖ ខ្ញុំសន្យាមិនផឹកស្រា មិនប្រើគ្រឿងញៀន ឬគ្រឿងស្រវឹងបែបណាមួយឡើយ។
ខ្ញុំសូមសន្យាថា នឹងប្រឹងអោយអស់ពីលទ្ធភាព ដើម្បីគោរព និងប្រតិបត្តិតាមអ្វីៗទាំងអស់ ដែលគេបានណែនាំ នៅក្នុងកំឡុងពេលវគ្គសិក្សានេះ។
====================================================
ព័ត៌មានទាក់ទង
អ៊ីមេល៖ [email protected]
ទូរស័ព្ទ / តេឡេក្រាម៖ ០១១ ៣១១ ៣៨៣/០១៦ ៤២៣ ៤៩៦
មាតាបិតា អាណាព្យាបាលកុមារ និង សិស្សចាស់ អាចចុះឈ្មោះកុមារ និង ចុះឈ្មោះបម្រើវគ្គ ដោយប្រើតំណខាងក្រោមនេះ៖
https://www.dhamma.org/km/schedules/schlatthika#child_course
======================================================